បន្ទាប់ពីបានបង្កើតក្លឹបបាន៦ ខែកន្លងទៅក្លឹបបានសម្រេចបាន ស្នាដៃមួយចំនួនដូចខាងក្រោម៖
1.រចនាសម្ព័ន្ធការងារដែលមានប្រសិទ្ធភាព៖ រចនាសម្ព័ន្ធនេះ អាចអោយក្លឹបបានបែងចែកយ៉ាងច្បាស់នូវតួនាទី និង ជាច្រកនៃ ព័ត៌មានយ៉ាងមានប្រសិទ្ធិភាព។
2.សកម្មភាពយុវជន និងការអប់រំ៖ វគ្គបណ្តុះបណ្តាលមូលដ្ឋាន លើកទី១ និងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមលើកទី១។
3.យុវជន និងបរិស្ថាន៖ បោសសម្អាតវត្តព្រៃសំរោង ខេត្តកណ្តាល។
4.សកម្មភាពយុវជន និងសកម្មភាពមនុស្សធម៌៖ ក្លឹបតែងតែរៃអង្គាសថវិកាដើម្បីជួយនិស្សិតរងគ្រោះដោយគ្រោះមហន្តរាយ នានាដូចជាភ្លើងឆេះផ្ទះជាដើម។
5.សកម្មភាពយុវជន និងការងារសង្គម៖ ក្លឹបតែងតែចូលរួមរាល់សកម្មភាពដែលទីស្នាក់ការកណ្តាល និងសាកលវិទ្យាល័យត្រូវការ។
No comments:
Post a Comment